ព័ត៌មានជាតិ

ត្រឡប់មកពីចូលរួមខួបកំណើតមិត្តភ័ក្រ នៅកោះពេជ្រវិញ ត្រូវចោរភ្ជង់ប្លន់ យកម៉ូតូ

ភ្នំពេញ៖ នារីវ័យក្មេងស្លៀកពាក់ខើចលើខើចក្រោម២នាក់ពេលបើកម៉ូតូត្រឡប់មកពីចូលរួមខួបកំណើតមិត្តភ័ក្រវិញត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធតាមធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូ១គ្រឿងបានសម្រេចកាលពីវេលាម៉ោង១០នឹង៤០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋន:ភីធីធី ក្បែរខ្លោងទ្វាវត្តនាគវ័ន្ត តាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 
នារីរងគ្រោះទាំង២នាក់បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យថា នៅមុនពេលកើតហេតុរូបគេទាំង២នាក់បាននាំគ្នាទៅចូលរួមក្នងកម្មវិធីខួបកំណើតមិត្តភ័ក្រនៅកោះពេជ្រ ហើយលុះដល់វេលាម៉ោងកើតហេតុបានចេញមកវិញបំណងត្រឡប់ទៅផ្ទះនៅម្តុំពោធិ៍ចិនតុង ដោយជិះម៉ូតូម៉ាកស្តុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0774 តាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ ZoomerX មិនចាំស្លាកលេខ ជិះមកក្បែរដោយបានដកកាំភ្លើងខ្លីចេញពីចង្កេះអាមេភ្ជង់គំរាមបាញ់សម្លាប់ ពេលឃើញកាំភ្លើងដូច្នេះរូបគេទាំង២នាក់មានការភ័យតក់ស្លុតជាខ្លាំងក៏ ឈប់និងផ្តួលម៉ូតូស្រវារត់ចោលម៉ូតូគេចយករួចខ្លួន ហើយខណ:នោះក្រុមជនសង្ស័យបានឱកាសល្អក៏លើកម៉ូតូរបស់ពួកគេជិះគេចទៅបាត់តែម្តង។ 
ក្រុមជនរងគ្រោះបានបន្តទៀតថាក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងអាវុធហត្ថបានចុះមកដល់កន្លែងកើតហេតុព្រមទាំងដឹកពួកនាងទាំង២នាក់ទៅសួរនាំពីដំណើរដើមទងរឿងហេតុនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីដាក់ពាក្យបណ្តឹងងាយស្រួលដល់កម្លាំងជំនាញកំណត់មុខសញ្ញាក្រុមចោរប្លន់ទាំងនោះដើម្បីឈានដល់ការតាមស្រាជ្រាវឃាត់ខ្លួនពួកគេយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់។
គួរ​រំលឹក​ផង​ដែរ​ថា ការ​ធ្វើ​ដំណើរ​នា​ពេល​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​សុវត្ថិភាព​ទេ ហើយ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ៕

   
    
    
 

មតិយោបល់