ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ ស្រ្តីអនាមិកម្នាក់បានទូរស័ព្ទមកកាន់ភ្នាក់ងារសារព័ត៌មាន Postnews បញ្ជាក់ថា ខ្លួនបានឃើញតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ នាងនៅ សូនីតា បណ្ដើរគ្នាយ៉ាងល្អូកល្អិន ជាមួយមន្ត្រីពាក់ផ្កាយថ្នាក់ធំម្នាក់ដែលមានឥទ្ធិពលប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។
ស្រ្តីដដែលបញ្ជាក់ថា សកម្មភាពល្អូកល្អិនរវាងនៅ សូនីតា និងបុរសវ័យប្រមាណជា៥០ឆ្នាំម្នាក់នោះ ត្រូវបានប្រទះឃើញនៅតំបន់ WalkStreet នៅប៉ាតាយ៉ា ក្នុងប្រទេសថៃ ដោយក្រៅពីឃើញអ្នកទាំងពីរបណ្ដើរគ្នាយ៉ាងកៀកកិតក្នុងនាមជាគូស្នេហ៍ ក៏មានអង្គរក្សម្នាក់ពីរនាក់ដើរជួយយួរឥវ៉ាន់ និងហែរហមមន្ត្រីជាន់ខ្ពស់ម្នាក់នោះផងដែរ។
ស្រ្តីអនាមិកនិយាយថា«ខ្ញុំឆ្ងល់ដល់ហើយអូន ហេតុអ្វីបានជាស្រីស្អាតៗដូចគាត់ទៅធ្វើចឹង បើមន្ត្រីម្នាក់ហ្នឹងខ្ញុំស្គាល់គាត់ គឺគាត់មានប្រពន្ធមានកូនឡើងពីរបីកន្ទេលហើយហ្នឹង!»។
ម្ចាស់សំឡេងទូរស័ព្ទបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលខ្លួនបានឃើញតារាសម្ដែងនាងនៅ សូនីតា និងមន្រ្តីជាន់ខ្ពស់ម្នាក់នោះបណ្ដើរគ្នា។
យ៉ាងណាមិញ ជនអនាមិកបានអះអាងថា ខ្លួនសុំមិនទម្លាយពីអត្តសញ្ញាណរបស់បុរសដែលនៅ សូនីតា ពាក់ព័ន្ធនោះឡើយ ដោយគ្រាន់តែអះអាងថា លោកគឺជាមន្ត្រីជាន់ខ្ពស់ដែលមានឋានៈជាមន្ត្រីពាក់ផ្កាយ និងមានឥទ្ធិពលខ្លាំងក្លាប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។ ម្ចាស់សំឡេងទូរស័ព្ទដដែលនិយាយថា«កុំទាន់ចង់ដឹងថាបុរសហ្នឹងជាអ្នកណាព្រោះបើប្រាប់ទៅអ្នកណាក៏ស្គាល់ដែរ ដឹងត្រឹមតែថាគាត់ធ្វើការធំនៅក្រសួងមហាផ្ទៃទៅបានហើយ ហើយខ្ញុំផ្ដល់ដំណឹងនេះ គ្រាន់តែចង់ឲ្យនៅ សូនីតា ដឹងថាគាត់ធ្វើចឹងគឺវាខុស ព្រោះគួរតែអាណិតប្រពន្ធកូនគាត់»។
ម្ចាស់ទូរស័ព្ទបន្តថា ថ្ងៃដែលបានឃើញនៅ សូនីតា បណ្ដើរបុសមន្ត្រីធំនោះ គឺត្រូវនឹងយប់ថ្ងៃទី១៣ឧសភា នៅតំបន់ Walkstreet ជាកន្លែងដែលមានការពេញនិយមសម្រាប់ដើរកម្សាន្តបំផុតនៅពេលរាត្រីនៅប៉ាតាយ៉ាក្នុងប្រទេសថៃ។
នៅពេលសួរបញ្ជាក់ថា តើតារាដែលបានឃើញនោះពិតជានៅ សូនីតា ប្រាកដមែន ឬអាចច្រលំតារាឈ្មោះសូនីតាផ្សេងទៀតជនអនាមិកនិយាយថា«ខ្ញុំមិនស្គាល់អ្ហី គឺនៅសូនីតា ដែលធ្វើពិធីករជាមួយប៉ែន ចំរ៉ុង នៅ ETV តែខ្ញុំមិនចាំថា នាងស្លៀកពាក់អីទេថ្ងៃហ្នុង ដឹងត្រឹមតែឃើញគាត់បណ្ដើរមន្ត្រីម្នាក់ហ្នឹង!»។ យ៉ាងណាក៏ដោយមកទល់ម៉ោងនេះ នៅមិនទាន់មានការបកស្រាយពី សាមីខ្លួនគឺនៅ សូនីតា នៅឡើយទេ ដោយសារតែទូរស័ព្ទមិនមានការឆ្លើយតប៕
មតិយោបល់