ព័ត៌មានជាតិ

បើកកិច្ចប្រជុំពិភាក្សាលើផែនការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរនៅខេត្តព្រះសីហនុ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ គណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាលើផែនការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ក្រោមវត្តមានលោកទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជា សុផារ៉ា ប្រធានគណៈកម្មាធិការ លោក ថោង ខុន អនុប្រធាន និងក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះពិនិត្យលើផែនការ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៌តំបន់ឆេ្នរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើចំណុច៥សំខាន់ៗ៖ ១-បើករបងបាំងខឿនខាន់ព្រុំដី តូបដែលលយចូលឆេ្នរសមុទ្រ ខុសពីការកំណត់។ ២-បើកច្រកធើ្វក្លោងច្រកចូល ដោយដាក់ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ) ដើម្បីឲ្យកូនខែ្មរ និងភ្ញៀវទេសចរស្គាល់។ ៣-សម្រាប់ក្លោងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញ្ញាតឲ្យដាក់ឈោ្មះអ្នកឧបត្ថម្ភ តែមិនទទួលក្រុមហ៊ុនផ្សាយបារី គ្រឿងស្រវឹង។ ៤-អភិវឌ្ឍន៍តំបន់បៃតង សុាំនឹងបម្រែបម្រួលអាកាសធាតុ។ ៥-លើកកម្ពស់ជីវភាពប្រជាជន និងបង្កើតការងារជូនយុវជន៕

photo_2016-05-16_09-23-07 photo_2016-05-16_09-23-05 photo_2016-05-16_09-23-04 photo_2016-05-16_09-23-03 photo_2016-05-16_09-23-01 photo_2016-05-16_09-23-08

មតិយោបល់