ព័ត៌មានជាតិ

យុទ្ធនាការអាវខ្មៅថ្ងៃច័ន្ទ ថ្ងៃនេះចាប់បាន៥នាក់ ទាំងព្រឹក នៅផ្សារដើមគរ

ភ្នំពេញ:កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចាប់បញ្ជូនសហគមន៍ថ្មគោលចំនួន៥នាក់ ក្នុងនោះអ្នកពាក់អាវពណ៌ខ្មៅ៤នាក់ និងអាវធម្មតា១នាក់ ទៅអធិការការដ្ឋាននរគបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ។ នេះហេតុការណ៍កើតទ្បើង នាវេលោម៉ោង៨:១០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចរង្វង់មូលចេនទ្បា សង្កាត់ផ្សារដើមគរ។

ដោយគោលបំណងអ្នកដែលត្រូវឃាត់ខ្លួនទាំងនោះ គឺចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីស្នើសុំដោះលែងមន្ត្រីអង្គការអាដហុកចំនួន៤នាក់ និងមន្ត្រី គជប ម្នាក់។

ចំណែកស្ត្រីទាំង៥នាក់ របស់សហគមន៍ថ្មគោល មិនទាន់ដឹងអត្តសញ្ញាណនូវឡើយទេ ហើយចំណាត់ការរបស់នរគបាលខណ្ឌទួលគោក ក៏មិនទាន់ត្រូវបានបង្ហាញជាសាធារណ:ដែរ ដោយរងចាំចំណាត់ការពីថ្នាក់លើ៕

photo_2016-05-16_09-03-31 photo_2016-05-16_09-03-33 photo_2016-05-16_09-03-37 photo_2016-05-16_09-03-39 photo_2016-05-16_09-03-41 photo_2016-05-16_09-03-44 photo_2016-05-16_09-03-27

https://youtu.be/DPiTAR5MqEQ

មតិយោបល់