ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស១២នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅវៀតណាម

វៀតណាម: បណ្តាញព័ត៌មានក្នុងស្រុករបស់វៀតណាម បានឲ្យដឹងនៅថ្ងៃទី២២ ឧសភានេះ ថា មនុស្សចំនួន១២នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្សច្រើននាក់ទៀតបានរងរបួស នៅក្នុងឩបទ្ទេវហេតុរថយន្តធុនធំបុកគ្នា។

ទីភ្នាក់សារព័ត៌មានចិនស៊ិនហួរចេញផ្សាយនៅថ្ងៃទី២២ ឧសភានេះ បានឲ្យដឹងដោយដកស្រង់ប្រភពទីភ្នាក់ងារសារព័ត៌មានវៀតណាម ថា គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងស្រុក Ham Thuan Nam ខេត្ត Binh Thuan របស់វៀតណាម នៅវេលាម៉ោងជាង៤ ព្រឹកថ្ងៃទី២២ ឧសភានេះ។

ប្រភពដដែលបន្តថា រថយន្តដឹកអ្នកដំណើរក្នុងខេត្ត Binh Thuan នេះបានបុកគ្នាបង្កឲ្យមានអណ្តាតភ្លើងឆេះ ដែលធ្វើឲ្យរថយន្តដឹកអ្នកដំណើរនេះឆេះ៕

xekhach2lkff_KCSG

មតិយោបល់