មីយ៉ាន់ម៉ាៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅរដ្ឋរ៉ាក់ឃីនភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន ១២ នាក់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងចំណោមជនរងគ្រោះ មានស្ត្រីបួននាក់ និងក្មេងម្នាក់ ព្រមទាំងអ្នកផ្សេងៗទៀត នៅក្នុងតំបន់ប្រជុំជន Kawlin និង Won-tho ភាគខាងពាយព្យតំបន់ Sagaing នេះបើតាមការដកស្រង់សម្តី ពីក្រសួងសង្គ្រោះសុខុមាលភាព និងលំនៅដ្ឋានសង្គម។
ផ្នែកជាច្រើននៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រឈមមុខនឹងគ្រោះមហន្តរាយ ទឹកជំនន់ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៩ ខែមិថុនា។
ទឹកជំនន់ឆ្នាំនេះ ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងអាក្រក់ជាងឆ្នាំមុន។
បើយោងតាមលោក U Tun Lwin អគ្គនាយកចូលនិវត្តន៍របស់នាយកដ្ឋាន ឧតុនិយម និងធារាសាស្ត្របាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះ នឹងបន្តរហូតដល់ថ្ងៃចន្ទ៕
មតិយោបល់