ភ្នំពេញៈ លោក ទៀ សុទ្ធ ត្រូវជាបងប្រុសបង្កើតរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ និងនាយឧត្តមនាវី ទៀ វិញ បានទទួលមរណភាព កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ៧៣ឆ្នាំ។
បើតាមមន្ត្រីយោធាក្រសួងការពារជាតិ ប្រាប់ Post News នៅមុននេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ បានទទួលមរណភាពនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៦៖២១នាទី ដោយរោគាពាធ។
សពលោក ទៀ សុទ្ធ ត្រូវក្រុមគ្រួសារ និងគណកម្មការ តម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា នៅភូមិគ្រឹះនៃក្រុមគ្រួសារសពលេខ៧ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃទី២៦ សពនឹងដង្ហែទៅបូជានៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
មតិយោបល់