ភ្នំពេញៈ ចប់តង់ទីមួយរយៈពេល ៤៥នាទី កម្ពុជាបាននាំមុខទីម័រ ១ ទល់នឹង ០ ដោយកីឡាករលេខ ១៨។ ជាមួយគ្នានេះដែរ ក្រុមកីឡាករកម្ពុជា ក៏កំពុងសម្រុកខាងភាគីទីម័រផងដែរ ខណៈក្រុមកម្ពុជា បានដូរកីឡាករលេខ១៨ដែលជាអ្នករកគ្រាប់ឲ្យកម្ពុជាចេញ បន្ទាប់ពីមានរបួសជង្គង់ខាងឆ្វេង ដោយដាក់ជំនួសមកវិញដោយកីឡាករលេខ១៦។
យ៉ាងណាក៏ដោយនៅក្នុងតង់ទីមួយ ក្រុមកម្ពុជាបានគៀបសង្កត់ទៅលើក្រុមទីម័រដដែល បើទោះបីជាមានការការពារពីសំណាក់ក្រុមទីម័រក៏ដោយ។ នៅវគ្គសម្រាករយៈពេល ១៥នាទីនេះ ក៏មានការប្រគុំតន្រ្តី រួមជាមួយនឹងរាំបទរាំញីកែងជើងអមបរិយាកាសផងដែរ៕
មតិយោបល់