ព័ត៌មានកីឡា

ការចាប់ផ្តើមរបស់ Mbappe ល្អជាង Messi

នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបចំឡើយ ដោយ ESPN reports ជាមួយនឹងកីឡាករ Ludovic Guily បានឲ្យដឹងថា អតីតកីឡាកររបស់ក្រុម Barcelona រូបនេះ សរសើរពីសមត្ថភាពរបស់កីឡាករ Kylian Mbapepe ថាល្អជាងកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ។

នេះគឺជារឿងដ៍ភ្ញាកមផ្អើលមួយ ដែលកីឡាករ Ludovic Guily បានធ្វើការប្រៀបធៀបថា​ Kylian Mbappe ល្អជាង Lionel Messi ទៅវិញ។ គ្រប់ៗគ្នាបានដឹងរួចហើយថា នៅពេលបច្ចុប្បន្ននេះ មានតែតារាឆ្នើមរបស់ក្រុម Real Madrid គឺ Cristiano Ronaldo ប៉ុណ្ណោះ ដែលមានសមត្ថភាពប្រដមប្រសងគ្នា​ជាមួយនឹង Lionel Messi ។ ម្យ៉ាងវិញទៀត រវាង Ronaldo និង Messi តែងតែមានម្នាក់ល្អជាងនៅរដូវនេះ​ ហើយម្នាក់ល្អជាងនៅរដូវកាលនោះ ទៅតាមលទ្ធផលដែល​ពួកគេទាំង២ បានសាងនារដូវកាលនីមួយៗ។ យ៉ាងណាវិញ អតីតកីឡាកររបស់ក្រុម Barcelona អំឡុងឆ្នាំ ២០០៤-២០០៧ Ludovic Guily បែរជាសរសើរថា កីឡាករវ័យក្មេងបារាំង Kylian Mbappe ល្អជាង Lionel Messi ទៅវិញ ដែលនេះវាខុសស្រឡះពី​​អ្វីដែលអ្នកតាមដានបាល់ទាត់ទាំងអស់មើលឃើញទៅវិញ។

បើតាម ESPN reports កីឡាករ Ludovic Guily មិនមែនមានន័យថា Mbappe ល្អជាង Messi ឡើយនា​ពេលបច្ចុប្បន្ននេះ។ តាមពិតទៅ Guily ចង់មានន័យថា រវាង Mbappe និង Messi គឺ កីឡាករវ័យក្មេងបារាំង Mbappe បានចាប់ផ្តើមអាជីពបាល់ទាត់យ៉ាងល្អ ជាង Lionel Messi ប៉ុណ្ណោះ។ Guily បានលើកឡើងថា នៅវ័យ ១៨ឆ្នាំដូចគ្នា Messi មិនទាន់មានឱកាសបង្ហាញ​ សមត្ថភាពលេងក្នុងជម្រើស ១១នាក់ដំបូងឲ្យក្លិបធំនៅឡើយទេ។ ក៍ប៉ុន្តែ សម្រាប់ Mbappe វិញ ត្រឹមអាយុ ១៨ឆ្នាំ គេអាចលេងឲ្យក្លិបធំ ក្នុងជម្រើស ១១នាក់ដំបូង នៅក្រុម Monaco ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ព្រមទាំងមានក្លិបធំៗ ជាច្រើនចង់បានកីឡាកររូបនេះ ខណៈ Messi មិនអាចឡើយ។

ម្យ៉ាងវិញទៀត ការផ្លាស់មកកាន់ Paris Saint Germain ក្នុងតម្លៃដែលត្រៀមប្រគល់ឲ្យ Monaco ១៨០លានអឺរ៉ូនោះដែរ វាជាតម្លៃប្រវត្តិសាស្ត្រ ដែលកីឡាករវ័យត្រឹម ១៨ឆ្នាំទទួលបានតម្លៃខ្លួនខ្ពស់បែបនេះ ពោលមកទល់ពេលនេះ មានតែ Neymar ប៉ុណ្ណោះដែលមានតម្លៃខ្លួនថ្លៃជាង Mbappe ដែលមាន ២២២លានអឺរ៉ូ។ ចំណែក Messi វិញ នៅវ័យស្របាលគ្នា​នេះ មិនទាន់ទាំងបានលេងក្នុងជម្រើស ១១នាក់ដំបូងឲ្យ​ក្រុម Barcelona ឡើយ​ ដោយកំពុងស្ថិតក្នុងយុវជននៅឡើយ ហើយឱកាសលេង​មិនទាន់មាន ដោយសារប្រឈមតំណែងជាមួយ Ronaldinho និង Deco រួមទាំងរូបគេ Guily ផងដែរ។

ដូច្នេះហើយ Ludovic Guily ចង់បានន័យថា Kylian Mbappe មានការចាប់ផ្តើមអាជីពប្រកបដោយលក្ខណះ​ល្អប្រសើរជាង Lionel Messi មិនមែនមានន័យថា ល្អជាង Messi ឡើយ។ យ៉ាងណាវិញ សម្រាប់សំណួរដែលចោទសួរថា តើពេលខាងមុខ Mbappe អាចល្អដូច Messi ឬល្អជាង? Guily បានតបវិញថា មិនប្រាកដថា ល្អជាង ឬអន់ជាងឡើយ វាអាស្រ័យលើ សមត្ថភាព និងការសាងកេរ្តិ៍ឈ្មោះរបស់កីឡាករ័យក្មេងបាាំងរូបនេះ។

មតិយោបល់