ព័ត៌មានកីឡា

គ្រូបង្វឹកវៀតណាម៖ ជ័យជម្នះលើកម្ពុជា គឺជាសំណាង

គ្រូជម្រើសជាតិវៀតណាមថ្មីលោក Mai Duc Chung បានទទួលស្គាល់ថា ការទទួលជ័យជម្នះ ២-១ លើ កម្ពុជា ក្នុងការប្រកួតជម្រុះ AFC Asian Cup កាលពីរាត្រីថ្ងៃអង្គារ៍ មិនងាយស្រួលនោះទេ។

លោក Chung លើកឡើងក្នុងសន្និសីទកាសែតក្រោយការប្រកួត៖ “ការប្រកួតនេះពិតជាលំបាកណាស់សម្រាប់យើងចាប់តាំងពីយើងត្រូវលេងនៅលើស្មៅសិប្បនិម្មិត។ កូនក្រុមរបស់យើងមិនដែលធ្លាប់មានបទពិសោធន៍បែបនេះពីមុនមកទេ។ ម្យ៉ាងវិញទៀតយើងត្រូវតែស្ថិតក្រោមសម្ពាធរបស់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ “ខ្ញុំចង់សរសើរស្មារតីរបស់កីឡាកររបស់យើងខណ:ដែលពួកគេបានគ្រប់គ្រងក្នុងការយកឈ្នះសម្ពាធដ៏ខ្លាំងដើម្បីទទួលបានជ័យជម្នះ។ នេះគឺជាជ័យជម្នះសំណាងប៉ុន្តែមិនស្រួលសម្រាប់យើងទេ “។

ការទទួលជ័យជម្នះដ៏សំខាន់នេះធ្វើឱ្យក្រុមតារាមាសវៀតណាម ឡើងមកឈរចំណាត់ថ្នាក់លេខ ២ ក្នុងពូល C ដោយតាមពីរពិន្ទុ នៅពីក្រោយ ហ្ស៊កដានី៕

មតិយោបល់