ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីរំលឹកខួបលើកទី៦៧ នៃទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារ និងទិវាកុមារកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ។
គួរបញ្ជាក់ផងដែរថា ទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារនិងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ក៏ដូចជាប្រឆាំងនឹងការរំលោភបំពានលើកម្លាំងពលកម្មកុមារ ការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុឲ្យធ្វើការលីសែង នឹងការធ្វើទារុណកម្មជាដើម៕
មតិយោបល់