បរទេសៈ ស្លឹកគ្រៃ មិនត្រឹមតែជារុក្ខជាតិម្យ៉ាង ដែលយើងយកមកធ្វើជាគ្រឿងផ្សំធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែស្លឹក និងប្រេងរបស់វា ថែមទាំងមានអត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង។ តើអ្នកដឹងទេថា ស្លឹកគ្រៃផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាពនោះ?
- ជួយបន្សាបជាតិពុល ក្នុងរាងកាយ
- គ្រប់គ្រងកម្រិតជាតិកូទ្បេស្តេរ៉ុល
- បំបាត់គ្រុនក្តៅ និងផ្តាសាយ
- កាត់បន្ថយការឈឺរលាកសន្លាក់
- ជួយដល់ការបំបៅដោះទារក សម្រាប់ស្រ្តីជាម្តាយដំបូង
- ការពារជំងឺបាក់ទឹកចិត្ត
- ជួយកាត់បន្ថយក្លិនរាងកាយ
- ការពារជំងឺមហារីក
- ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា
- ជួយឲ្យស្បែកមានសុខភាពល្អ
- ជួយព្យាបាលបញ្ហាសុខភាព របស់ប្រព័ន្ធរំលាយអាហារដូចជា ការរំលាយអាហារ ទល់លាមក ក្រហាយទ្រូង ជំងឺរាគរូស ប៉ោងពោះ ហើមពោះ
ភាពតឹងណែនពោះ ក្អួត និងការឈឺចាប់ជាដើម។
លើសពីនេះទៀត គេអាចស្រូបយកក្លិនរបស់វា ដើម្បីទទួលបានខ្យល់បរិសុទ្ធ ជាពិសេស នៅកន្លែងម៉ាស្សា និងសូណូ តែងតែដាក់ប្រេងបែបនេះ ដើម្បីឲ្យមានក្លិនក្រអូប៕
មតិយោបល់