ភ្នំពេញៈ ដើម្បីសម្រួលផ្លូវទឹកតាមបណ្តាញលូ ក្នុងរដូវវស្សានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមបូមស្តាលូតាមបណ្តោយផ្លូវចំនួន២ខ្សែ គឺផ្លូវសុធារស និងផ្លូវកម្ពូជាក្រោម។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ដោយបានគោលការណ៍ពីសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានីភ្នំពេញ បានចាប់ផ្តើមបូមស្តាលូផ្លូវចំនួន២ខ្សែដូចខាងក្រោម ៖
១-មហាវិថីព្រះសុរាម្រិត ពីមហាវិថីសុធារស់ ដល់រង្វង់មូលវិមានឯករាជ្យ។
២-មហាវិថីកម្ពុជាក្រោម ពីមហាវិថីព្រះមុនីវង្សដល់ស្ពានអាកាស៧មករា៕
មតិយោបល់