ភ្នំពេញៈ ព្រឹកថ្ងៃទី៣ ខែមិថុនានេះ គេសង្កេតឃើញមានការជជែកគ្នាយ៉ាងខ្លាំងខ្លានៅលើបណ្តាញសង្គម Facebook ជុំវិញប្រធានបទ២ គឺភ្នំពេញក្រោន ត្រូវ AFC បដិសេធសឹទ្ធលេង AFC CUP និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន រិះគន់ និងទាមទារឲ្យកីឡាករឆៃនីសតៃប៉ិ សុំទោសកម្ពុជា។
លោក ផៃ ស៊ីផាន បានប្រតិកម្មចំពោះកីឡាករឆៃនីសតៃប៉ិ ថា ជាមនុស្សឃោឃៅ និងទទូចឲ្យមានការសុំទោសកម្ពុជា មុនការប្រកួតជើងទី ២នាថ្ងៃទី៧ ខែមិថុនាខាងមុខ ក្រោយស្មើគ្នាជាមួយការប៉ះទង្គិចច្រើនដងនៅដីតៃប៉ិ ២ ទល់នឹង ២ កាលពីយប់មិញ។ ការលើកឡើងរបស់អ្នកនាំពាក្យទីស្តីការរូបនេះ បានបង្កើតជាការយល់ឃើញខុសគ្នា ដោយមួយចំនួនយល់ថា ជារឿងល្អដែលរដ្ឋាភិបាលគិតគូរ និងមួយចំនួនទៀតថា ជាការមិនត្រឹមត្រូវ ព្រោះច្បាប់បាល់ទាត់អន្តរជាតិ មិនឲ្យរដ្ឋាភិបាលលូកដៃឡើយុំ
ចំណែក ក្លឹបភ្នំពេញក្រោន ឯណោះវិញ បានចេញសេចក្ដីថ្លែងការណ៍ដោយលើកឡើងពីការខកចិត្ត ចំពោះសហព័ន្ធបាល់ទាត់អាស៊ី AFC បដិសេធបេក្ខភាពរបស់ខ្លួន ដែលត្រូវបានជ្រើសរើសដោយសហព័ន្ធបាល់ទាត់កម្ពុជា FFC ទៅលេងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីប AFC CUP។ ការរម្លេចរឿងដ៏មិននឹកស្មាននេះ ធ្វើឲ្យមានការងឿងឆ្ងល់ និងវែកញែកជាច្រើន ពីសំណាក់អ្នកគាំទ្រ ខណៈបច្ចុប្បន្នភ្នំពេញក្រោន បានដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្តាលផ្នែកកីឡា នៅប្រទេសស្វីស រួចរាល់ហើយ៕
មតិយោបល់