ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចបង្ក្រាបសំបុកគ្រឿងញៀន នៅភូមិត្រពាំងឈូកបាន៨នាក់ ទៀតហើយ

ភ្នំពេញៈនៅមុនបន្តិចវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ក្រុមកម្លាំងសមត្ថកិច្ចចម្រុះនៃគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានបន្តបង្ក្រាបសំបុកចែកចាយ និងប្រើប្រាស់គ្រឿងដ៏ស្មុគស្មាញ នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ទល់មុខពេទ្យលោកសង្ឃ) បាន៨នាក់ថែមទៀត បន្ទាប់ពីថ្ងៃម្សិលមិញ បង្ក្រាបបាន១០នាក់ ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យ៨នាក់ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង និងថ្នាំញៀនមួយចំនួនផងដែរ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ភូមិត្រពាំងឈូកត្រូវបានគេដឹងថា ជាទីតាំងមួយដែលពោរពេញដោយ ក្រុមជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងទីក្រុងភ្នំពេញ ដែលសមត្ថកិច្ចបង្ក្រាបមិនចេះអស់ មិនចេះហើយ៕

photo_2016-06-04_12-49-07photo_2016-06-04_12-49-08photo_2016-06-04_12-49-10photo_2016-06-04_12-49-13

មតិយោបល់