ព័ត៌មានជាតិ

ទៀតហើយ! បុរសម្នាក់រួមទាំងគ្រឿងញៀនមួយកញ្ចប់ធំត្រូវសមត្ថកិច្ចឃាត់ខ្លួន​

ភ្នំពេញ​​: ​យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ សហការ​ជាមួយ​នគរបាល​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ការិយាល័យ​ “​ក​៥”)​ ក្រសួងមហាផ្ទៃ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​ បាន​ចុះ​បង្ក្រាប​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ​ ផ្លូវ​ថៃ​ហ្គ័​រ​ ភូមិ​ទួល​តា​ចាន់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២និង​៣០​នាទី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។​

​ជនសង្ស័យ​ឈ្មោះ​ ភុំ​ កក្កដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​។​ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ រត់គេច​ខ្លួន​បាត់​។​ ​

​ដកហូត​វត្ថុ​តាង​រួម​មាន​:​ សម្ភារ:​វត្ថុ​តាង​សង្ស័យ​ជា​គ្រឿងញៀន​ ០១​ក​ញ្ចា​ប់​ធំ​,​ ម៉ូតូ​០២​គ្រឿង​ (​ម៉ាក​ Honda​ PCX​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​ ១GN-៦៣៣៦,​ ម៉ាក​ Honda​ Zomer-X​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​ ១GT-២៤១៤)​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ប្រគល់​ជូន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដើម្បីចាត់ការ​បន្ត​ ៕

មតិយោបល់