ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ះជីឆាយកៅស៊ូ សាយ សៀរ៉ា អំពាវនាវឲ្យប្រជាពលរដ្ឋឈប់ញ៉ាំ

ភ្នំពេញៈ តារាសម្តែង សាយ សៀរ៉ា នៅមុននេះបន្តិច បានអំពាវនាវឲ្យ ប្រជាពលរដ្ឋកម្ពុជា ឈប់ញ៉ាំជីឆាយទៅក្រោយខ្លួនញ៉ាំប៉ះជីឆាយធ្វើពីជ័រកៅស៊ូ។

តារាសម្តែងរូបសង្ហារ សាយ សៀរ៉ា បានសរសេរនៅលើហ្វេសប៊ុក មុននេះបន្តិច នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា «មកញ៉ាំបាយចំជីឆាយកៅស៊ូ សុំពុកម៉ែបងប្អូនទាំងអស់បើអាចឈប់ញ៉ាំទៅ ព្រោះខ្ញុំញ៉ាំចំជីឆាយកៅស៊ូ»

សាយ សៀរ៉ា បានសរសេរ Comments ទៅអ្នកគាំទ្រខ្លួនថា «ម្ចាស់ហាងគាត់បានតែសូមទោសយើងនឹង គាត់ថាជីឆាយគាត់ទិញពីផ្សារមក សូមឲ្យបងប្អូនយើងទាំងអស់ឈប់ញាំទៅ»

ទន្ទឹមជាមួនឹងគ្នានេះដែរ អ្នកគាំទ្រតារាសម្តែង សាយ សៀរ៉ា ក៏បាន Comments ថា «អូនចូលចិត្តញ៉ាំណាស់ឥទ្បូវបានផុសចឹងអូនឈប់ញ៉ាំហើយគួរឲ្យខា្លចណាស់បង»

1111111111111photo_2016-06-07_16-26-45photo_2016-06-07_16-26-47photo_2016-06-07_16-26-49

មតិយោបល់