ឥណ្ឌា: ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សបួននាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះរថយន្ដក្រុងឯកជនមួយនៅភាគខាងជើងរដ្ឋ Haryana ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០១៦នេះ។
ហេតុការណ៍នេះបានកើតឡើងនៅស្រុក Fatehabad ហើយវាជាការផ្ទុះលើកទីបីក្នុងខេត្ត Haryana ក្នុងមួយខែមុន។ កាលពីដើម ការផ្ទុះមួយបានកើតឡើងនៅក្នុងស្រុក Panipat ដែលបានបណ្តាលឲ្យមនុស្ស៨នាក់រងរបួស៕
មតិយោបល់