ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ន័រវ៉េ ដាក់ចេញច្បាប់ហាមលក់រថយន្តប្រើប្រេងសាំងនៅឆ្នាំ២០២៥

ណ័រវ៉េៈ យោងតាមរបាយការណ៍ថ្មីមួយ ដែលចុះផ្សាយនៅលើគេហទំព័រ autoguide នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រទេសណ័រវ៉េ នឹងហាមលក់រថយន្ត ដែលប្រើប្រាស់ប្រេងសាំងនៅឆ្នាំ២០២៥។

របាយការណ៍ពី Dagens Næringsliv បានបង្ហាញគោលនយោបាយ៤ធំៗ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការទទួលយកការប្រើប្រាស់ថាមពលថ្មីមួយមានន័យថា នឹងហាមប្រាមការលក់រថយន្តដែលប្រើប្រាស់ប្រេងសាំង នៅដើមឆ្នាំ២០២៥។

រឿងនេះ វាហាក់ដូចជាចម្លែកដល់ហើយ ខណៈដែលប្រទេសនេះ គឺជាអ្នកនាំចេញនូវប្រេងសាំងធំបំផុតនៅលើពិភពលោកនោះ។ ទន្ទឹមជាមួយនឹងការដាក់គោលនយោបាយចេញនេះ មានន័យថា ណ័រវ៉េ គឺនឹងតម្រូវឲ្យប្រើប្រាស់រថយន្តអគ្គិសនី នៅតាមផ្លូវទាំងអស់ក្នុងប្រទេស ក្នុងន័យជួយដល់បរិស្ថាន ឬកុំឲ្យប្រទេសមានជាតិពុល។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វីតនៅលើធ្វីតទ័ររបស់គាត់ថា “ខ្ញុំមានចិត្តរំភើបណាស់ នៅពេលដែលទទួលបានដំណឹងមួយនេះ”

photo_2016-06-07_16-27-14

មតិយោបល់