ភ្នំពេញៈ នៅខណៈដែលមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង កំពុងតែធ្លាក់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយមិនទាន់រាំងផងនោះ បានធ្វើឲ្យតំបន់មួយចំនួន និងផ្លូវជាច្រើនខ្សែ ត្រូវទឹកជន់លិចត្រឹមជង្គង់ទៅហើយ អាចនិយាយបានថា អ៊ុំទូកក៏បានដែរ។
ទន្ទឹមនឹងនេះ ដើមឈើតូចធំមួយចំនួនដែលចាក់ឫសមិនជ្រៅ មិនរឹងមាំនោះ ក៏បានបាក់ និងរលំជាបន្តបន្ទាប់ស្វាគមន៍ទៅលើរថយន្តពាក់ស្លាកលេខរដ្ឋជាច្រើន បណ្តាលឲ្យខូចខានផងដែរ ដែលទុកនៅក្រោយ DMC ហើយឡានមួយគ្រឿង ដែលដើមឈើបាក់រលំសង្កត់ហុយផ្សែង។ ដោយឡែក នៅតំបន់ផ្សារកណ្តាល តំបន់ជុំវិញផ្សារធំថ្មី និងតំបន់វត្តភ្នំ ក៏មានទឹកលិចយ៉ាងខ្លាំងលាយឡំនឹងកាកសំណល់អណ្តែតត្រៀបត្រា។
នៅមុននេះបន្តិច ខណៈទឹកភ្លៀងហូរបុកខ្លាំង នៅតំបន់សំណង់អគារស្តាតអូឡាំពិក ក្បែររូបនាងគង្ហីង ក៏មានបានបាក់ស្រុតឡូវ បណ្តាលឲ្យរថយន្តស៊ីអ័រវី២គ្រឿង និងឡានកាមរីបានឡែន១គ្រឿង បានធ្លាក់ចូលក្នុងរណ្តៅដែលស្រុតនោះ តែពុំមានមនុស្សរងរបួសទេ៕
https://youtu.be/dQJTDA_CwmA
https://youtu.be/gJcFbQzx0ts
https://youtu.be/E8iP77r2pvM
https://youtu.be/_KFAWapbcZo
https://youtu.be/jgPy5z3c2u4
មតិយោបល់