ករណីខ្យល់កន្ត្រាក់មានភ្លៀងបានធ្វើអោយបាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម តាមបណ្តោយផ្លូវជាតិលេខ៤…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ខ្យល់កន្ត្រាក់លាយភ្លៀងបានធ្វេី​ឱ្យ​បាក់ផ្ទាំងប៉ា​ណូផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ​ នៅចំណុច​ភ្លើង​ស្ដុបមុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ​ នាយប់ថៃ្ង​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ វេលាម៉ោង​២០:២០​នេះបានបា​ក់ធ្លាក់មកសង្កត់លេីរថយន្ដដែលកំពុងតែធ្វេីដំណេីរ​តាមផ្លូវ​ជាតិ​លេ​ខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦-៤៧ កំលាំងនគរបាល​ចរាចរណ៍​ក្រុងច្បារមន​ខេត្តកំពង់ស្ពឺ​ កំពុង​សម្របសម្រួល​ពង្វាង​ចរាចរ​ណ៍​សូមបងប្អូន​មេត្តា​ធ្វើ​ដំណើរ​ប្រុងប្រយ័ត្ន​

ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យពលរដ្ឋរងរបួសនិងផ្ទះខូចខាត នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ខ្លាំងនៅគ្រប់ក្រុង-ស្រុក និងមានលាយឡំខ្យល់កន្ត្រាក់កើតមាននៅស្រុកគងពិសី បណ្ដាលឲ្យមានរបួសប្រជាពលរដ្ឋ ការខូចខាតរោង ដំបូលផ្ទះ និងផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅឃុំស្ដុក ឃុំអង្គពពេល ឃុំមហាឫស្សី និងឃុំស្នំក្រពើ ស្រុកគងពិសី…

ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង នៅខេត្តសៀមរាប

​សៀមរាបៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមសង្គមបានដឹងឲ្យថា នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋលើក្រុង/ស្រុកចំនួន ០៣ ស្មេីនឹង ១៤ខ្នង ក្នុងខេត្តសៀមរាប: ១. ក្រុងសៀមរាប : ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២…

ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំបាក់ដើមឈើ សង្កត់លើរថយន្តមួយគ្រឿងរងការខូចខាត

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំបាក់ដើមឈើ សង្កត់រថយន្តមួយគ្រឿង ម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4414 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃកើតហេតុខាងលើ មានភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់បោកបក់មកយ៉ាងខ្លាំង បណ្តាលឲ្យដើមឈើមួយដើម…

ករណីភ្លៀងរលឹមលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ម្ដុំស្ដុបទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍ភ្លៀងរលឹមតិចៗលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7979 រងការខូចខាត។…

ករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ៥៨ ខ្នងរងការខូចខាត និងរន្ទះបាញ់ស្លាប់ស្រ្តីម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​មនុស្ស០១នាក់បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ និងផ្ទះចំនួន៥៨ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មហន្តរាយដោយសារបាតុភូតធម្មជាតិនេះបានកើតឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក…

លំនៅដ្ឋានប្រជាពលរដ្ឋ៣១ខ្នងនៅស្រុកថ្មគោលរងការខូចខាតដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្រុកថ្មគោល មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់មួយមេធំបណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ(របើកដំបូលផ្ទះ)សរុបចំនួន៣១ខ្នង។ ក្នុងនោះឃុំចំនួន០៣បានទទួលរងផលប៉ះពាល់ពីភ្លៀងនិងខ្យល់កន្ត្រាក់ខាងលើនេះ៖ ១.ឃុំបឹងព្រីង ខូចខាតចំនួន២៩ខ្នង-របើកសំបូលផ្ទះចំនួន២៤ខ្នង-រោងគោចំនួន០២រោង-តូបលក់ដូរចាប់ហ៊ួយចំនួន០២-ខូចខាតផ្ទះទាំងស្រុងចំនួន០១ខ្នងទំហំ៦ម៉ែត្រx៨ម៉ែត្រជញ្ជាំងឈើប្រក់សង្ក័សីតែពុំមានមនុស្សគ្រោះថ្នាក់ឡើយ។ ២.ឃុំជ្រោយស្ដៅខូចខាតចំនួន១០ខ្នងផ្ទះ-របើកដំបូលស័ង្កសី១០០%ចំនួន០៣ខ្នងផ្ទះ-របើកដំបូលស័ង្កសី៥០%ចំនួន០៤ខ្នងផ្ទះ-របើកដំបូលស័ង្កសី១៥%ចំនួន០១ខ្នងផ្ទះ-របើកដំបូលស៊ីប្រូ០៦សន្លឹកចំនួន០១ខ្នងផ្ទះ-របើកដំបូលស័ង្កសី០៥សន្លឹកចំនួន០១ខ្នងផ្ទះ។ ៣.ឃុំរូងជ្រៃខូចខាតចំនួន០២ខ្នងផ្ទះរបើកស័ង្កសីសរុប៣៩សន្លឹក។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕  

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋ និងរលំដើមឈើ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ល្ងាចម្សិលមិញ មានធ្លាក់ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងរលំដើមឈើមួយចំនួន ស្ថិតនៅឃុំស្វាយចចិប ឃុំកក់ និងឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៕

ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) យោងតាមផេកតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឲ្យដឹងថា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ១៩:០០នាទី មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង អស់ស័ង្កសីសរុបចំនួន ៤០សន្លឹក ដែលស្ថិតនៅក្នុង ភូមិបឹងជម្រុកតេជោឈ្នះៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕

មួយករណីទៀតហើយ! ភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលផ្ទះពលរដ្ឋ៣០ខ្នង

ព្រះសីហនុៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋប្រមាណជា ៣០ខ្នង និងផ្នែកខ្លះនៃដំបូលផ្សារកំពង់សីលា នៅចំណុចភូមិចាំស្រីភូមិវាល និងភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ…