ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: គ្រោះរញ្ជួយដី កម្រិតធ្ងន់គួរសម វាយប្រហារប្រជុំកោះ ភាគនិរតី ជប៉ុន

(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដី កម្រិត៦,២ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារ ខេត្ត គូម៉ាម៉ូតុ នៃប្រជុំកោះគ្យូស៊ូ ភាគនិរតី ប្រទេសជប៉ុន ដែលការញ័ររញ្ជួយនោះ ចេញពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ ២០១៦។

គួរបញ្ជាក់តាម ទីភ្នាក់ងារភូមិសាស្ត្ររបស់ជប៉ុន បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង ២៦នាទី យប់ ម៉ោងនៅទីក្រុងតូក្យូ ហើយភ្លាមៗនេះ គេមិនទាន់អាចដឹង ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និង ការខូចខាតជាទូទៅ ក្នុងទំហំប៉ុណ្ណាឡើយ៕

photo_2016-04-14_20-13-53 photo_2016-04-14_20-13-57

 

មតិយោបល់