ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update : អគ្គិភ័យឆេះផ្ទះ នៅម្តុំវត្តនាគវន្ត ពេលនេះ រលត់ហើយ , នគរបាលនាំខ្លួនបុរសម្នាក់ទៅសាកសួរ

(ភ្នំពេញ): គិតត្រឹមមោ៉ង១រសៀល ថ្ងៃសៅរ៍ ទី១៦មេសានេះ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខាងជើងវត្តនាគវន្ត តាមបណ្តោយផ្លូវ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពេលនេះបានរលត់ទាំងស្រុងហើយ បន្ទាប់ពីសមត្ថកិច្ចបានអន្តរាគមន៍ឡានទឹកទាន់ពេលវេលា ។
ភ្នាក់ងារ Post News ដែលនៅកន្លែងកើតហេតុបានរាយការណ៍មកថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង លេខ១២Aនិង១២Bត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនខូចខាតទាំងស្រុងទេ គ្រាដែលសមត្ថកិច្ចបានអន្តរាគមន៍ ឡានទឹក៥គ្រឿង។

បុរសម្នាក់ឈ្មោះ ហេង សុខឧត្តម វ័យ២៧ឆ្នាំ មុខរបរជាជាងដេរពូក សាឡុង ស្នាក់នៅផ្ទះជួល១២B ដែលជាផ្ទះដើមហេតុដំបូង បាននិយាយថា ការដែលបង្ករឱ្យមានអគ្គិភ័យនេះ គឺដោយសារតែ ទុស្សេខ្សែភ្លើង ។
លោក ហេង សុខឧត្តម ត្រូវបាននគរបាលនាំខ្លួនទៅសាកសួរនៅនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងកក់ទី២ ជុំវិញករណីអគ្គិភ័យ ។ តែទោះជាបែបណា នៅក្នុងហេតុការណ៍មិនមានមនុស្សគ្រោះថ្នាក់នោះទេ ។
  
  
  
  
  
  
  
  
  
  
  
  
 
 

មតិយោបល់