ព័ត៌មានជាតិ

តូយ៉ូតា ហ្វ័រធូន័រ បើកលឿនបុករនាំងថ្មពេញទំហឹង ក្រឡាប់ផ្ងារជើងសង្កត់លើម៉ូតូរម៉កអេតចាយ

ភ្នំពេញ: បុរសម្នាក់ បើកបររថយន្តស៊េរីទំនើបម៉ាក តូយ៉ូតា ហ្វ័រធូន័រ សង្ស័យស្រវឹង បើកក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ទៅសង្កត់ម៉ូតូរ៉ឺម៉កអេតចាយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក តូយ៉ូតា ហ្វ័រធូន័រ ពណ៌ស តាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានពន្លះ បាំងថ្មរពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់រថយន្ត៤ទៅ៥ជុំ ទៅសង្កត់លើម៉ូតូរម៉កអេតចាយបណ្ដាលឲ្យរថយន្តខ្ទិចខ្ទីគ្មានសល់។ ចំណែកឯម៉ូតូរម៉កអេតចាយ ដែលត្រូវរថយន្តសង្កត់ពីលើ រងការងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្ករបួសដល់អ្នកធ្វើដំណើរនោះឡើយ។

ក្រោយពីកើតហេតុ ម្ចាស់រថយន្តបានបក ស្លាកលេខរបស់រថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។ ចំណែករថយន្ត និងម៉ូតូរម៉កអេតចាយ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង នឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកបំភ្លឺ និងដោះស្រាយទៅតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់