ព័ត៌មានជាតិ

កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​បាត់​សាច់ប្រាក់​ជាង​៥៣​លាន​រៀល​កំឡុង​ខែ​មិថុនា​ឆ្នាំ​២០១៤​​​​

បន្ទាយមានជ័យ​៖​ចំណូល​សេវា​ត្រួតពិនិត្យ​មុខទំនិញ​នាំចេញ​និង​ចូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​របស់​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​សម្រាប់​ខែ​មថិនាឆ្នាំ​២០១៤​ប្រាក់ចំណូល​គិត​ជា​អាករ​ចូល​រដ្ឋ​សរុប​មាន​ចំនួន​៤១០,៦៣០,០០០៛​នៅ​ក្នុង​កំឡុង​ខែ​មិថុនា​នេះ​។

​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​មាន​ចំនួន​៤,៨៤០, ០០០៛​ដោយឡែក​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចូល​សម្រាប់​ខែ​មិថុនា​មាន​ចំនួន​៤០៥,៧៩០,០០០៛​។ ចំណែក​ប្រាក់ចំណូល​លើ​សេវា​ត្រួតពិនិត្យ​មុខទំនិញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​ខែ​ឧសភា​ឆ្នាំ​២០១៤ ប្រាក់​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​នាំ​ចេញ​របស់​ខា​សា​កាំកុងត្រូល​មាន​ចំនួន ៥,២៧០,០០០៛ ដោយឡែក​ប្រាក់​សេវា​ត្រួតពិនិត្យ​លើ​មុខ​ទំនិញ​នាំចូល​ស្មើ​និង​៤៥៩,១៤០,០០០៛ ដូច្នេះ​សរុប​ប្រាក់​ត្រួតពិនិត្យ​មុខទំនិញ​នាំចេញ​និង​នាំ​ចូល​សម្រាប់​ខែ​ឧសភា​ឆ្នាំ​២០១៤​ស្មើ​និង​៤៦៤,៤១០,០០០៛ ។​

​បើ​ប្រៀបធៀប​ខែ​មថិ​នា​កន្លងទៅ​នេះ​កំណើន​ប្រាក់​ត្រួតពិនិត្យ​សម្រាប់​សេវា​នាំ​ចេញ​បាន​ថយ​ចុះ​នៅ​ត្រឹម​៤៣០,០០០៛​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំ​ចូល​បាន​ថយ​ចុះ​នៅ​ត្រឹម​៥៣,៣៥០,០០០៛​ដូច្នេះ​កំណើន​នាំចេញ​និង​នាំចូល​សរុប​ស្មើ​និង ៥៣,៧៨០,០០០៛ ។ បើ​គិត​ជា​ភាគរយ​គឺ​ស្មើ​និង​៨,១៦%​លើ​តំលៃ​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​ចំណែកឯ​ប្រាក់​សេវា​ត្រួតពិនិត្យ​លើ​មុខ​ទំនិញ​នាំ​ចូល​វិញ​ស្មើ​និង​១១,៦២% សរុប​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​និង​ចូល​សម្រាប់​ខែ​មិថុនា​បាន​ធ្លាក់ចុះ​ជា​ង​ខែ​ឧសភា​បើ​គិត​ជា​ភាគរយ​នោះ​គឺ​ស្មើ​និង​១១,៥៨% ។​

​ចំណែក​លោក​សាន​វិជ្ជា​រ៉ាវុធ​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ថា​ប្រាក់ចំណូល​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​ខាងលើនេះ​គឺ​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​កាត់​ចូល​ក្នុង​ពន្ធអាករ​ចំណូល​រដ្ឋ​ទាំងអស់​លោក​ថា​កំណើន​នៃ​សេវា​ត្រួតពិនិត្យ​លើ​មុខ​ទំនិញ​សម្រាប់​ខែ​មិថុន​នា​នេះ​បាន​ថយចុះ​នៅត្រឹម​ប្រមាណ​ជា​៥៣,៧៨០,០០០៛​ប៉ុណ្ណោះ​ដោយ​ឡែក​ចំណូល​លើ​សេវា​ត្រួតពិនិត្យ​មុខ​ទំនិញ​សម្រាប់​ខែ​ឧសភា​ឆ្នាំ​២០១៤​កន្លងទៅ​នេះ​សរុប​៤៦៤,៤១០,០០០៛ ។​

​ប៉ុន្តែ​សម្រាប់​ចំណូល​លើ​សេវា​ត្រួតពិនិត្យ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ​វិញ​គឺ​បាន​ធ្លាក់​មក​នៅត្រឹមតែ​៤១០,៦៣០,០០០៛​កត្តា​នេះ​បើ​យើង​ធើ្វ​ការប្រៀបធៀ​បរវាង​ខែ​មិថុនា​និង​ខែ​ឧសភា​គឺ​ឃើញថា​៖​ចំណូល​លើ​សេវា​ត្រួតពិនិត្យ​មុខ​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​នេះ​មាន​ការថយចុះ​ជាង​ខែ​ឧសភា​ដោយ​គិត​ជា​សាច់ប្រាក់​អាករ​រដ្ឋ​ចំណូល​រដ្ឋ​បាន​បាត់​អស់​ចំនួន​៥៣,៧៨០,០០០៛ បើ​គិត​ជា​ភាគរយ​គឺ​ស្មើ​និង​១១,៥៨%​នៃ​ប្រាក់​ចំណូល​ខែ​ឧសភា​ឆ្នាំ​២០១៤ ។

​យ៉ាងណា​ក៏​ដោយ​កត្តា​នាំ​ឲ្យ​បាត់​ចំណូល​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកតាមដាន​សេដ្ឋកិច្ច​និង​សង្គម​បាន​លើកឡើង​ថា​កត្តា​ខាងលើ​គឺ​បណ្តាលមកពី​កត្តា​នាំ​ចេញ​និង​នាំចូល​មាន​ការធ្លាក់​ចុះ​ដូច្នេះ​ថវិកា​លើ​សេវា​ត្រួតពិនិត្យ​របស់​នាយកដ្ឋាន​កាំកុងត្រូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​អាច​នឹង​មាន​ការថយចុះ​ទៅតាម​ចំនួន​នៃ​ការនាំចេញ​និង​ចូល​ដូច្នោះ​ដែរ ។ ពាក់​ពន្ធ័​និង​ការបាត់បង់​ប្រាក់ចំណូ​លព​ន្ធលើ​សេវា​ត្រួតពិនិត្យ​របស់​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គួរឲ្យ​ព្រួយបារម្ភ​នេះ លោក អ៊ុត សុភាព​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២៣​កក្កដា​ឆ្នាំ​២០១៤​នេះ​សារព័ត៌មាន​យើង​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​រូបនោះ​បាន​ទេ ព្រោះ​ទូរ​សព្ទ័​របស់​មិនអាច​ទាក់ទង​បាន​ឡើយ ៕
ប៉ោយ​ប៉ែត​

មតិយោបល់