អ៊ីរាក់ៈតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ISIS (Daesh / ISIL) បានកែប្រែវិធីសាស្រ្តថ្មីសម្រាប់ការទំនាក់ទំនងជាមួយកុមារនិងមនុស្សពេញវ័យក្មេងៗ នៅក្នុងគោលបំណងដើម្បីទាក់ទាញនិងជ្រើសរើសពួកគេ ដោយការផ្លាស់ប្តូរហ្គេមកុំព្យូទ័រ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរដែលបានចុះផ្សាយ នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦។
ក្រុម ISIS ត្រូវបានជ្រើសរើសកុមារអារ៉ាប់ និងមនុស្សជំទង់ដោយធ្វើការផ្លាស់ប្តូរហ្គេមដែលត្រូវបានរចនា ឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់អាយុលើសពី១៨ឆ្នាំ។
ក្រុមISIS បាននេះមើលទៅកុមារ និងមនុស្សពេញវ័យវ័យក្មេងៗ ដូចជាខែលដើម្បីសម្រេចបាន នូវគោលដៅដ៍ព្រៃផ្សៃរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។
បើយោងតាមប្រភព ការបណ្តុះបណ្តាក្រុម ISIS មានបីដំណាក់កាល ការបណ្តុះបណ្តាសាសនា ដើម្បីបន្ស៊ាំពួកគេជាមួយវិធីសាស្រ្តពិសេសរបស់ក្រុមភេរវករដើម្បីត្រៀមរៀបចំក្មេងៗសម្រាប់ស្ថានភាពលំបាកដោយបណ្តុះបណ្តាលើផ្នែករាងកាយ និងបង្រៀនពួកគេពីរបៀបប្រើប្រាស់អាវុធ និងការបណ្តុះបណ្តា ខាងផ្នែកវិញ្ញាណ មានន័យថាការរៀបចំក្មេងៗសម្រាប់ឧក្រិដ្ឋកម្មខុសៗគ្នា រួមបញ្ចូលទាំងការកាត់ក្បាលផង។
បើយោងតាម FNA បានរាយការណ៍ថា ក្រុម ISIS បានបង្កើតកងពលតូចពេញលេញមួយនៃក្រុមកុមារចំនួន១៤០នាក់ក្នុងតំបន់ Raqqa និងមានបំណងដើម្បីបញ្ជូនពួកគេទៅកាន់សមរភូមិនេះ៕
មតិយោបល់