អាមេរិកៈ លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានគេព្យាករថា នឹងឈ្នះឆ្នោត បឋមធិបតេយ្យ នៅរដ្ឋ New Jersey មួយថ្ងៃបន្ទាប់ពីលោកស្រីទទួលបាន សម្លេងគ្រប់គ្រាន់ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី របស់បក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នាំក្នុងឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។
ការរំពឹងទុកថា លោកស្រីគ្លីនតុន នឹងទទួលជ័យជម្នះ ក្នុងរដ្ឋ New Jersey គឺជាការព្យាករណ៍លើកដំបូងដោយ Fox News ត្រូវបានគេស្គាល់ថា ជាប្រព័ន្ធផ្សព្វផ្សាយមួយ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការមើលឃើញ ជ័យជម្នះមួយ ដែលអាចឲ្យលោកស្រីទទួលបានការតែងតាំង ជាផ្លូវការពីគណបក្សនេះ។
យោងតាមការរាប់ចុងក្រោយ ដែលចេញផ្សាយដោយ AP បានឲ្យដឹងថា លោកស្រី ហ៊ីលឡារី គ្លីនតុន បានឈ្នះ និងទទួលការគាំទ្រជាបេក្ខជននាំក្នុង បក្ស សម្រាប់ការប្រកួតប្រជែងបោះឆ្នោតធំ នៅខែកក្កដាខាងមុខនេះ ដោយលោកស្រីទទួលបានការគ្រាំទ្រចំនួន ៥៧១ សំទ្បេង ក្នុងចំណោមសំទ្បេងគណប្រតិភូចំនួន ១.៨១២៕
មតិយោបល់