សៀមរាបៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យ ទីតាំងផលិតសរសៃមីលឿង និងលតឆា មួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ ដោយមានការសហការពីកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប។ ការបង្រ្កាប និងបិទទីតាំងជាបណ្ដោះអាសន្ន ក្នុង ករណីខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៦។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ទីតាំងផលិតសរសៃមីលឿង និងលតឆា ខាងលើនេះ ដែលមានម្ចាស់សិប្បកម្មឈ្មោះ ភាវ ករុណា ភេទប្រុស អយុ៣៤ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិ សង្កាត់ខាងលើ ហើយការផលិតសរសៃមីលឿង និងលូតឆា ខាងលើពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលអាចបង្កឲ្យអ្នកដែលជាវយកទៅទទួលទានមានបញ្ហាដល់ សុខមាភាព ឬមានបញ្ហាផ្សេងៗទៀតផងដែរ ដូចនេះទើបកម្លាំងសមត្ថកិច្ចនគរបាលយើងបានធ្វើការសហការណ៍ជាមួយ និងកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បង្ក្រាបនិងបិទទីតាំងនេះ ជាបណ្ដោះអាសន្ន។
លោកនាយការិយាល័យបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវ និងអនុវត្តទៅតាមនីតិវិធី៕
មតិយោបល់