ភ្នំពេញៈ ក្រោយពីក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសកំណត់ឲ្យអ្នកសារព័ត៌មានប្រើគោរមងាររបស់សម្ដេចជាផ្លូវការបាន២ថ្ងៃ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មភ្លាមៗ ដោយសម្ដេចបានទាត់ចោលសំណើទាំងនេះ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Siphan Phay បានផ្សាយនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ថា គោរពជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត FB Fs នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យទាត់ចោល នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្ដីពី ការប្រើប្រាស់គោរមងារសម្ដេច ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រសួងព័ត៌មានសូមជម្រាបជាលើកចុងក្រោយដល់ លោក លោកស្រីដែលជាម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងគេហទំព័រទាំងអស់ ក្នុងការប្រើប្រាស់គោរមងាររបស់សម្តេច។
មតិយោបល់