អាមេរិកៈ ស្ត្រីម្នាក់ត្រូវតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៤៥ទៅ ៩០ថ្ងៃដោយសារតែការស្រែកថ្ងូរឮខ្លាំងពេកពេលរួមភេទ។
នាង Amanda Warfel អាយុ២៥ឆ្នាំបានសារភាពកំហុសចំពោះការប្រព្រឹត្ដគ្មានសណ្ដាប់ធ្នាប់ សម្រាប់ការរួមភេទថ្ងូរឮខ្លាំងពេក។ សំឡេងថ្ងូររបស់នាងពិតជាខ្លាំង ហើយបានរំខាន់ដល់កូនរបស់អ្នកជិតខាងមិនឲ្យដេកលក់។
អ្នកជិតខាងឈ្មោះTanya Saylor អាយុ៥០ឆ្នាំ ដែលប្តីមានជំងឺ និងមានកូន៥នាក់ ហើយម្នាក់នៅក្នុងចំណោមនោះមានជំងឺមហារីកនោះ បានសារព័ត៌មានThe York Daily Recordថា ពួកគេត្រូវបានរំខានដោយសារសំឡេងនេះ២ឆ្នាំមកហើយ ។
នាងនិយាយថា នៅពេលឮសំឡេងថ្ងូរដំបូង ពួកគេបានទៅគោះទ្វារបស់នារីម្នាក់នោះ ហើយសុំឲ្យនាងស្ងាត់បន្តិច ប៉ុន្តែ Warfet មិនព្រមឈប់ហើយបែជាថ្ងូរដោយការស្រែកហៅឈ្មោះកូនស្រីរបស់អ្នកស្រីSaylor ក្នុងកំឡុងពេលរួមភេទថែមទៀត ទើបលោកស្រីSaylorសម្រេចចិត្តប្តឹងទៅប៉ូលិស។ តុលាការបានសម្រេចផ្តន្ទាទោសឲ្យនាង Warfet ជាប់ពន្ធធនា៤៥ ទៅ ៩០ថ្ងៃ៕
មតិយោបល់