ព័ត៌មានជាតិ

ក្លិប Everton ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយនឹង​កីឡាករ​សញ្ជាតិ​ប៊ូ​ស្នៀ Muhamed Besic

​អង់គ្លេស​៖ យោង​តាម​សារព័ត៌មាន វី​គី បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ក្លិប Everton បាន​អះអាង ដោយ​បាន​ចុះហត្ថលេខា យក​ខ្សែបម្រើ Muhamed Besic ពី ក្លិប Ferencvaros ។​
​កិច្ចព្រមព្រៀង​នេះ​ដែរ ជិត​បញ្ចប់​នៅ​ចុង​សប្តាហ៍​កន្លងទៅ ជាមួយនឹង​អ្នកចាត់ការ Roberto Martinez សង្ឈឹមថា វា​នឹង​បញ្ចប់​នៅ​សប្តាហ៍​នេះ ។​
​ឥឡូវ​នេះ​ដែរ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​អះអាង​ថា បញ្ចប់​រួចរាល់​ហើយ ជាមួយនឹង​កីឡាករ​សញ្ជាតិ​ប៊ូ​ស្នៀ ដោយ​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ ជាមួយនឹង​ពហុ​កីឡដ្ឋាន Goodison Park ។​

Martinez បាន​ប្រាប់​គេហទំព័រ​ក្លិប​ថា “​កីឡាករ Muhamed Besic ជា​កីឡាករ​វ័យក្មេង ដែល​មាន​ការអភិវឌ្ឍ​ន៍ ទម្រង់​លេង​យ៉ាងខ្លាំង នៅ​ពី​រដូវ​កាល​ចុងក្រោយ​នេះ ។ គាត់​ជា​អ្នកលេង​ខ្សែបម្រើ​កណ្តាល និង​ជា​ខ្សែបម្រើ​ការពារ​ដ៏​មាន​កម្រិត​មិន​គួរ​ឲ្យ​ជឿមួយ​” ។​
​ជាក់ស្តែង អ្វី​ដែល​គាត់​បាន​បង្ហាញ​ក្បាច់​លេង​របស់ខ្លួន នៅ World Cup សម្រាប់​ជាតិ​ខ្លួន ប៊ូ​ស្នៀនោះ គឺ​យើង​ឃើញថា គាត់​ជា​កីឡាករ​អាជីព​ដែល​មាន​ចរិក​ចាស់ទុំ ដោយ​មាន​បច្ចេកទេស​លេង ដ៏​មាន​ទេពកោសល្យ ខ្លាំងណាស់ និង​សង្ឈឹម​ថា​អាច​ជួយ​ជ្រោ​ង Everton ឡើង​លំដាប់​កំពូល ៕

Muhamed-Besic

មតិយោបល់