(ភ្នំពេញ): នៅមុននេះបន្តិចមានសេចក្តីរាយការណ៍មកថា បុរសម្នាក់ត្រូវជនសង្ស័យមានគ្នា២-៣នាក់ប្លន់យកម៉ូតូស្កុបពីបានសម្រេច នៅក្បែរវត្តអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពោលក្បែរនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ។
លោក ញាន នន នាយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ នៅយប់មោ៉ងជាង១០ ថ្ងៃសៅរ៍ទី១៦មេសា បានប្រាប់ Post News ថា ពិតជាមានករណីប្លន់យកម៉ូតូស្កុបពីមែន ដោយជនល្មើសមានគ្នា២-៣នាក់កៀរជនរងគ្រោះឱ្យឈប់ បន្ទាប់មកក៍ប្លន់តែម្តងក្បែររបងវត្តអន្លង់ក្ងាន ។ ប៉ុន្តែលោក ញាន នន មិនប្រាកដថា ជនល្មើសប្រើប្រាស់កាំភ្លើងឬយា៉ងណានោះទេ ពីព្រោះពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនរងគ្រោះ ។
បើតាមនាយនគរបាលរូបនេះ បន្ទាប់ពីជនរងគ្រោះបានជូនម្តាយទៅក្រៅ ខណ:ត្រលប់មកយកបងប្អូនវិញក៍ត្រូវក្រុមជនល្មើសគៀបប្លន់ តែម្តង ពីព្រោះតំបន់នោះជាកន្លែងស្ងាត់ ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ខណ្ឌសែនសុខ មានករណីប្លន់កើតឡើងផ្ទួនគ្នា ដោយកាលពីម្សិលម្ងៃ ជនល្មើសបានវាយសម្លាប់ជនរងគ្រោះ ។
មតិយោបល់