ព័ត៌មានជាតិ

Harrods ពិភពនៃ​នាឡិ​កា​ថ្មីៗ ហើយល្បីៗ

ក្រុមហ៊ុន Harrods ទើបតែ​សម្ពោធ​ហាង​នាឡិកា​ថ្មី ដែល​បាន​ពង្រីក​ទំហំ​ដល់​ទៅ​ពីរដងឯណោះ ហើយ​បច្ចុប្បន្ន​វា​គឺជា​កន្លែង​ប្រមូលផ្តុំ​នាឡិកា​ធំ​ជាងគេ​បង្អស់​ក្នុង​ ទ្វីបអឺរ៉ុប​។​

​ ​ម៉ូត​នាឡិកា​ប្រាំ​ម៉ូ​ដែល​ ត្រូវបាន​បង្កើតឡើង​ដើម្បី​អបអរ​ក្នុងការ​បើក​សម្ពោធ​នេះ ដែល​មាន​ចាប់ពី​នាឡិកា​កងដៃ​ត្បូង​ទទឹម​រូប៊ី (ruby) រហូត​ដល់​ផ្កាកូឡាប​ធ្វើ​ពី​មាស​ដ៏​ប្រណិត និង​សត្វ​ក្រពើ ដែល​បាន​ច្នៃ​ម៉ូត​ដោយ Corum​។​

​ ​ក្នុងចំណោម​នាឡិកា​ទាំង​ ប្រាំ​ម៉ូត​នោះ នាឡិកា​កងដៃ​ត្បូង​ទទឹម​រូប៊ី Breguets (​​ដែលស្ថិតក្នុងរូប​រាប់​ពីឆ្វេង​ទៅស្តាំ) ត្រូវបាន​ដាក់​លក់​ក្នុង​តម្លៃ ៩៩.០០០​ផោន ដែល​ស្មើនឹង​១៥៩.៥១២ ដុល្លារ​អាមេរិក​៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

 

មតិយោបល់