ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី​ប​ង្ខាំ​ង​​មនុស្សដោយខុសច្បាប់ ធ្វើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធ​ប​ង្ខាំ​ង​​មនុស្ស ដោយខុសច្បាប់ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅបច្ចុប្បន្នប្រទេសវៀតណាម ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖ ១- ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។ ២- ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។ ៣- ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។

វត្ថុតាងដកហូត៖ ទូរស័ព្ទចំនួន៣គ្រឿង, ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់តូច, ខ្សែក្រវ៉ាត់ស្បែក ពណ៌ខ្មៅ ក្បាលដែក ចំនួន០១ (មធ្យោបាយធ្វើទារុណកម្ម) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់