ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រាប់ Post News មុននេះថា ឃាតករដែលបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា សមត្ថកិច្ចនឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខឃាតករនៅពេលនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយជនដៃដល់ក៏នឹងត្រូវត្រៀមបញ្ជូនទៅតុលាការផងដែរ។
បើតាមលោក ជួន សុវណ្ណ “ច្បាស់ណាស់ ជាឃាតករពិតប្រាកដ ជនសង្ស័យសារភាពហើយ ប៉ុន្តែមិនអាចបញ្ជាក់ថា ពាក់ព័ន្ធករណីអ្វីនៅឡើយទេ ទុកយើងស្រាវជ្រាវសិន… ឃាតករសារភាពថា ឈ្មោះ ជួប សម្លាប់”។
គួរបញ្ជាក់ថា លោក កែម ឡី អាយុ៤២ឆ្នាំ អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ត្រូវឃាតករបាញ់សម្លាប់នៅក្នុងស្តារម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្បែរស្តុបបូកគោក នៅតាមបណ្ដោយមហាវិធីព្រះមុនីវង្ស កែងវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
មតិយោបល់