ព័ត៌មានជាតិ

ជនជាតិវៀតណាម៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀនជាង២០០កញ្ចប់

ភ្នំពេញៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ។

ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ ទន់ ចេង ហៅ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៤៣ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្អូនប្រុស ឈ្មោះ ទន់ ចេង,ទី៣-ឈ្មោះ ស្រី វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ (ទើបចេញពីពន្ធនាគារ) ។

ដកហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លា២០២កញ្ចប់ (ធំ២កញ្ចប់), ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង រួមទាំងសម្ភារៈសម្រាប់សេពមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

មតិយោបល់