UN: អ្នកនាំពាក្យអង្គការសហប្រជាជាតិ (យូអិន) បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៦ ពលរដ្ឋស៊ីរី ច្រើនជាងចំនួន ៩៧៨.០០០នាក់ នៅក្នុងតំបន់ពិបាកទៅដល់ដើម្បីទទួលបានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ រួមទាំងម្ហូបអាហារយ៉ាងហោចណាស់មួយខែ។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់ក្រុមអ្នកកាសែតដោយបានស្រង់សម្តីពីការិយា ល័យអង្គការសហប្រជាជាតិសម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) ថា ចំនួននេះរួមបញ្ចូលទាំងប្រជាជនជាង ៣៦៤.០០០នាក់ ដោយសារតែភេរវករបានឡោមព័ទ្ធជុំវិញនៅក្នុងទីតាំងនោះ ដែលពិបាកមកទទួលអំណោយទាំងនេះ។
លោកបានសង្កត់ធ្ងន់ថា ជំនួយមនុស្សធម៌ទាំងនោះ រួមមាន ការផ្តល់ជូននូវម្ហូបអាហារ, សុខភាព, សារធាតុចិញ្ចឹម, ទឹកនិង អនាម័យនិងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ផ្សេងទៀត នៅក្រុងហូមជាក្រុងមួយនៅភាគខាងលិចប្រទេសស៊ីរី។ នេះគឺជាលើកដំបូង ហើយដែល ក្បួនរថយន្តទាំងពីរគ្រឿងគ្រោងនឹងសំដៅទៅដល់ប្រជាជនជាង ៧៥.០០០នាក់នៅក្នុងតម្រូវការចាំបាច់នេះ៕
មតិយោបល់