ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អ្នកថតរូបជនជាតិតួកគីម្នាក់ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល

តួកគី: កាសែតប្រចាំថ្ងៃ Hurriyet បានបញ្ជាក់អះអាងថា អ្នកថតរូបជនជាតិតួកគីម្នាក់ កំពុងតែធ្វើការ ងារឲ្យខ្លួននោះ ត្រូវបានគេសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅក្នុងក្រុងអ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃសុក្រ នៅពេលដែលប្រទេស តួកគី បានធ្លាក់ចូលទៅក្នុងភាពវឹកវរដោយការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

អ្នកកាសែតធ្វើការឱ្យប្រទេសតួកគី មានឈ្មោះថា Yeni Safak ដែលស្ថិតក្នុងចំណោមមនុស្ស ៩០នាក់ដែលបានបាត់បង់ជីវិត របស់ពួកគេ ដែលកំពុងស្ថិតនៅក្នុងពិភពដ៏គួរឲ្យភ័យខ្លាំងនិងរន្ធត់បំផុត។

ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ Anadolu បាននិយាយថា មនុស្ស ១.១៥៤នាក់បានរងរបួសនៅក្នុងការប៉ះទង្គិច ដែលបានផ្ទុះ ឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ារបស់ប្រទេសតួកគី ក្រោយពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបរាជ័យ ហើយ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីបានចាប់ខ្លួន ១.៥៦៣នាក់៕

Turkey 02

មតិយោបល់