កូរ៉េៈ ក្រុមអ្នកតវ៉ារាប់រយនាក់ បាននាំគ្នាគប់ស៊ុត និងដបទឹកសុទ្ធ ដាក់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo Ahn ដោយទាមទារឲ្យលុបចោលការដាក់ប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក THAAD របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន theguardian ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ពលរដ្ឋប្រមាណជា ៣.០០០ នាក់ បានព័ទ្ធជុំវិញរថយន្តក្រុងមួយ ដែលលោក Hwang Kyo Ahn ជិះគេចពីការគប់ស៊ុត និងដបទឹក ដោយបាតុករបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីនេះ ចេញទៅណារួចទេ លុះត្រាតែលោកព្រមសន្យាលុបចោលការសម្រេចចិត្តនេះ៕
មតិយោបល់