ភ្នំពេញៈ មានសេចក្តីរាយការណ៍នៅមុននេះបន្តិចថា កម្លាំងនគរបាលអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមក្នុងភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ចំនួន៥១នាក់ដែលស្នាក់នៅខុសច្បាប់ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមផ្លូវច្បាប់ក្នុងនោះស្រី១៦នាក់ ។
លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលដឹកនាំក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ខណ:វៀតណាមត្រូវបានចាប់ខ្លួន កម្លាំងសមត្ថកិច្ចរកឃើញអាវុធខ្លីម៉ាកា៥៤ មួយដើម មានគ្រាប់ចំនួន២១គ្រាប់ ថ្នាំញៀនចំនួន៥១កញ្ចប់ និង២កញ្ចប់ធំ ព្រមទាំងដាវចំនួន៤ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន៕ ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ៕
មតិយោបល់