ព័ត៌មានជាតិ

មុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ យ៉ាងសកម្មចំនួន០៩ករណី ក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីទី១៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨ និង ០០ នាទី ជនសង្ស័យឆក់កាបូបស្ពាយ ពណ៌ត្នោត មិនបានសម្រេច និងធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវ បេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សាង ស្រី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

ករណីទី២៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២ និង៤០ នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយចំហៀង ពណ៌ ខ្មៅ) នៅចំណុចមុខផ្ទះលេខ៨៧ ផ្លូវលេខ ៦១៤ ភូមិ ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ កែវ បុប្ផា ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវលេខ ៦១៤ ក្រុម៧៦ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារ:បាត់បង់៖កាបូបស្ពាយ ចំនួន ០១, ចិញ្ចៀនពេជ្រ ចំនួន ០១ វង់, ខ្សែដៃពេជ្រ ចំនួន០១ ខ្សែ, ប្រាក់រៀលចំនួន ៣,០០០,០០០រៀល ,ប្រាក់ដុល្លារចំនួន ៩០០ដុល្លារអាមេរិក និងទូរសព្ទ័ដៃ ម៉ាកអាយហ្វូន៧ផ្លឹស ចំនួន ០១ គ្រឿង ។

ករណីទី៣៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៦ និង០០នាទី ជនសង្ស័យឆក់ខ្សែក នៅចំណុចមុខផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងរថយន្ត។ សម្ភារ:បានត់បង់៖ ខ្សែក ផ្លាកទីន ទម្ងន់ ០៨ ជី។

ករណីទី៤៖ កាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០វេលាម៉ោងប្រហែល១៣ និង៣០ នាទី ជនសង្ស័យឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ត្នោត នៅចំណុចមុខផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ុង សិទ្ធី ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ១១៨៦ ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារ:បាត់បង់៖ កាបូបក្រាវ៉ាត់ចង្វេះចំនួន០១ , ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១ សន្លឹក, ទូរស័ព្ទដៃម៉ាកអុបប៉ូចំនួន០១គ្រឿង។

ករណីទី៥៖ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង៥០ នាទី ជនសង្ស័យឆក់យកកាបូបស្ពាយចំហៀង ពណ៌ស លាយខ្មៅ នៅចំណុចមុខផ្ទះលេខ ៣៣១ ផ្លូវលេខ៣៥៥ ភូមិ ទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ករណីទី៦៖ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៩ និង០០ នាទី ជនសង្ស័យឆក់យកទូរស័ព្ទដៃ ម៉ាកអាយហ្វូន អ៊ីច ពណ៌ស នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីទី៧៖ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០១និង០០ នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយពីក្រោយ នៅចំណុចលើស្ពានអាកាសទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីទី៨៖ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៤ និង០០នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូប ពណ៌ក្រហម នៅចំណុចមុខផ្ទះលេខ ១៥A ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ករណីទី៩៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤ និង០០ នាទី ទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយ ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ១A ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IH ០៣១៩ ចំនួន ០១ គ្រឿង ចាប់យកពីឈ្មោះ មាស កុសល ហៅ ស្តាស់ ជាមធ្យោបាយជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់