ក្រុមប្រជាពលរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមទៅចូលរួម ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួនហើយនៅថ្ងៃពុធនេះ ដោយមិនអើពើចំពោះការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងឡើយ។

ការបោះឆ្នោតនេះ ប្រជាពលរដ្ឋត្រូវមានភារកិច្ចជ្រើសរើសតំណាងរាស្រ្តចំនួន ៣០០ នាក់ដើម្បីចូលបម្រើការនៅក្នុងរដ្ឋសភា ជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយនូវកង្វល់ផ្សេងៗក្នុងប្រទេស ឬតំបន់។
សូមបញ្ជាក់ផងដែរថាគណបក្សអភិរក្សនិយមរបស់ប្រទេសនេះ កំពុងកាន់កាប់កៅអីចំនួន ១៦២ កៅអីក្នុងចំណោមកៅអីសរុបចំនួន ៣០០ កៅអី នៅក្នុងរដ្ឋសភាជាតិ ហើយការបោះឆ្នោតលើកនេះមិនដឹងជាគណបក្សណាមួយ អាចទទួលបានសំលេងគាំទ្រច្រើនជាងគេទេ។
ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅជាធម្មតា ដោយក្រុមអ្នកចូលរួមបោះ ហាក់ដូចជាសម្តែងនូវអារម្មណ៍សប្បាយរីករាយ មិនមានភ័យខ្លាច ឬព្រួយបារម្ភចំពោះការបាញ់បង្ហោះកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើងនោះទេ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់