អូស្ត្រាលីៈ ឧបនាយករដ្ឋមន្រ្តីរបស់អូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះបានបិទច្រានចោលការអំពាវនាវមួយអំពីភាពចម្រូងចម្រាសជាមួយសមាជិកព្រឹទ្ធសភាជាប់ឆ្នោត លោកស្រី Pauline Hanson ចំពោះរឿងជនអន្តោប្រវេសន៍ម៉ូស្លីម ដែលត្រូវបានហាមឃាត់ និង កាមេរ៉ាសុវត្ថិភាព CCTV នឹងត្រូវបានដំឡើងនៅក្នុងវិហារអ៊ីស្លាមក្នុងប្រទេសអូស្រ្តាលី។
លោក Barnaby Joyce ឧបនាយករដ្ឋមន្រ្តី និងជាមេដឹកនាំគណបក្សជាតិ បាននិយាយថា ភាពចម្រូងចម្រាសនៃគោលនយោបាយជាតិមួយក្នុងការហាមប្រាមជនអន្តោប្រវេសន៍ម៉ូស្លីមចូលទៅក្នុងប្រទេសអូស្ត្រាលី និងការបង្កើតកាមេរ៉ាដើម្បីត្រួតពិនិត្យនៅវិហារអ៊ីស្លាមដែលមានស្រាប់នោះ មិនសមហេតុផល ហើយការច្រោះយកជនអន្តោប្រវេសន៍ដោយផ្អែកលើជំនឿសាសនាគឺប្រឆាំងនឹងតម្លៃ ដែលត្រូវបានសាងសង់ឡើងនៅលើប្រទេសអូស្រ្តាលី៕
លោក Joyce បានឱ្យដឹងនៅក្នុងសេចក្តីអធិប្បាយដែលបានចេញផ្សាយនៅក្នុងកាសែត News Corp កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំពិតជាមិនហាមឃាត់ប្រជាជនដោយផ្អែកទៅលើជំនឿសាសនារបស់ពួកគេនោះទេ”៕
មតិយោបល់