ព័ត៌មានសិល្បៈ និងកម្សាន្ត

សប្បុរសជនម្នាក់លាក់ទុកវិក័យប័ត្ររាប់ម៉ឺនដុល្លារឲ្យអ្នកដទៃ

អាមេរិកៈ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សប្បុរសជនម្នាក់បានលាក់ទុក វិក័យប័ត្រតម្លៃ១០០ដុល្លារជាច្រើនសន្លឹក នៅជុំវិញទីក្រុងសាឡឹម និង រដ្ឋ Oregon សហរដ្ឋអាមេរិកដើម្បីទុកឲ្យមនុស្សរកឃើញប្រើប្រាស់តាមតម្រូវការក្នុងជីវិតរបស់ពួកគេ។

តម្លៃវិក័យប័ត្រ១០០ដុល្លារ សរុបទាំងអស់លើស៥ម៉ឺនដុល្លារ ហើយត្រូវបានគេប្រទះឃើញ នៅក្នុងកន្លែងផ្សេងគ្នានៅក្នុងទីក្រុងសាឡឹមចាប់ទីពីឆ្នាំ២០១៣។

នៅក្នុងអត្ថបទរបស់សារព័ត៌មាន USA Today បានឲ្យដឹងថាសប្បុរសជននោះមានឈ្មោះហៅក្រៅថា “Benny” បានដាក់លាក់វិក័យប័ត្រ១០០ដុល្លារនៅទីកន្លែងដែលលោកបានទៅដល់។

សូមបញ្ជាក់ថា មកដល់ពេលនេះ គេបានរកឃើញអំណោយសប្បុរសរបស់គាត់នៅហាង២៦កន្លែង។

មតិយោបល់