អ៊ីរ៉ាក់ៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់ដំណើរទស្សនកិច្ចជាលើកដំបូង របស់លោក ទៅកាន់ប្រទេសអ៊ីរ៉ាក់ង ដើម្បីជួបជាមួយកងទ័ពអាមេរិក នៅក្នុងតំបន់ជម្លោះ ចាប់តាំងពីការជាប់ឆ្នោត និងក្រោយការដកកម្លាំងការពារចេញពីស៊ីរី រួមទាំងការប្រកាសបញ្ចប់តួនាទីទាហានអាមេរិកជាសកល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ជើងហោះហើររបស់លោក ត្រាំ បានចុះចតនៅវេលាម៉ោង ៧ និង ១៦នាទីយប់ (ម៉ោងក្នុងស្រុក) នៅឯមូលដ្ឋានអាកាស Al-Asad ស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលដំណើរទស្សនកិច្ចនេះ ក៏មានអមដំណើរដោយជំទាវទី១ របស់អាមេរិក គឺលោកស្រី មេទ្បានៀផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ បាននិយាយថា ប្រធានាធិបតីអាមេរិក បាននិយាយទៅកាន់ក្រុមបុគ្គលិកកងកម្លាំងពិសេសរបស់ខ្លួន ក្នុងប្រទេសអ៊ីរ៉ាក់ប្រហែល ១០០ នាក់ និងដោយឡែកពីគ្នាផ្សេងទៀត ជាមួយមេដឹកនាំយោធា មុនពេលលោកចាកចេញពីទីនោះ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុក ជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdel Mahdi ត្រូវបានលុបចោល និងជំនួសតាមរយៈការទូរស័ព្ទវិញ៕
នៅក្នុងដំណើរទស្សកិច្ចនេះ សេតវិមាន បានបង្ហាញវីដេអូឲ្យឃើញថា ត្រាំ បាន ញញឹមដោយបានចាប់ដៃ ជាមួយបុគ្គលិកយោធា៕
មតិយោបល់