ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: យន្តហោះកងទ័ពអាកាសឥណ្ឌា បានបាត់ខ្លួននោះ មានផ្ទុកមនុស្សដល់ទៅ ២៩នាក់

ឥណ្ឌាៈតាមប្រភពពីមន្ត្រីបានឲ្យដឹងថា យន្តហោះកងទ័ពអាកាសឥណ្ឌា​បានផ្ទុក​មនុស្សដល់ទៅ ២៩នាក់បានបាត់ខ្លួននៅឈូងសមុទ្រ Bengal ប្រហែលជាដោយ​សារអាកាស​​ធាតុអាក្រក់។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចូះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

យន្តហោះកងទ័ពអាកាសឥណ្ឌា AN-32 បានហោះចេញពីតំបន់Tambaram ក្នុងទីក្រុង Chennai នៅភាគខាងត្បូងប្រទេសឥណ្ឌាសទៅ Port Blair នៅក្នុងកោះ Andaman និង កោះ Nicobar ភាគអាគ្នេយ៍នៃឈូងសមុទ្រ Bengal ។វាបានបាត់ពីរ៉ាដាទំនាក់ទំនងនៅម៉ោង០៨:៤៥ព្រឹក (ម៉ោងនៅក្នុងស្រុក) ។

តាមការប៉ាន់ស្មានយន្តហោះមួយនេះនឹងមកដល់ Port Blair នៅម៉ោង១១:៣០ ព្រឹក ប៉ុន្តែយន្តហោះនេះមិនបានឃើញមកចុះចតទេ។

មន្ត្រីបន្តថា កងទ័ពជើងទឹកជាឆ្មាំសមុទ្រ និងក្រុម IAF បានចាប់ផ្តើមប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះរួមគ្នា៕

មតិយោបល់