ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរគ្រឿងញៀន

ភ្នំពេញៈ ​ជនសង្ស័យ០២នាក់​ត្រូវ​បាន​កម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌឃាត់ខ្លួន ពាក់ព័ន្ធករណី​រក្សាទុកថ្នាំញៀន ប្រភេទក្រាមសថ្លា០៣កញ្ចាប់តូច កាល​ពី​វេលាម៉ោង១០៖០០នាទី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវ២០០៤ ភូមិស្លែងរល្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនបុរស០២នាក់ខាងលើ ​កម្លាំងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍​ជើងគោកនៅចំណុចខាងលើ ស្រាប់តែឃើញបុរសទាំង០២នាក់ជិះម៉ូតូឌុបមិនពាក់មួកសុវត្តិភាព សមត្ថកិច្ចក៏ហៅត្រួតពិនិត្យ ដោយមានការសង្ស័យទៅលើបុរសទាំង០២នាក់ ទី១-ឈ្មោះ វ៉ាន់​ វាសនា ​អាយុ៣២ឆ្នាំ ​ ស្នាក់នៅភូមិគោកចំបក់សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ។ ទី​២-ឈ្មោះ ង៉ែត​ បូរិន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិសង្កាត់ខាងលើជាមួយគ្នា ក៏​ធ្វើការឆែកឆេរ​រកឃើញមានថ្នាំញៀន០៣កញ្ចាប់នៅនិងហោប៉ាវខោបុរសទាំង០២នាក់ខាងលើ ក៏សមត្ថកិច្ចឃាត់យកមកប៉ុស្តិ៍ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំខាងលើនេះ ពិតជារបស់ខ្លួនមែន ដោយទិញមកពីរមុខមន្ទីរពេទ្យព្រះកុសុមះ ដើម្បីយកទៅប្រើប្រាស់។

បច្ចប្បន្ន ជនសង្ស័យ០២ទាំងនាក់ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា​ធ្វើការសាកសួរ និង​កសាងសុំរឿងបញ្ជូនទៅអធិការដ្ធាននគរបាលខណ្ឌសែនសុខដើម្បីចាក់ការបន្ត៕

មតិយោបល់