សារធាតុចិញ្ចឹម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារដែលស្ថិតនៅក្នុងវ័យលូតលាស់ ព្រោះវាអាចជួយឲ្យកុមារឆាប់ធំ, មានឆ្អឹងរឹងមាំ និងការពារពីជំងឺផ្សេងៗ។ ដូច្នេះហើយ ក្នុងនាមអ្នកជាឪពុកម្តាយត្រូវតែដឹងថា របបអាហារបែបណាដែលល្អសម្រាប់កូន។
ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដែលអ្នកត្រូវតែផ្តល់ឲ្យកូនខានពុំបាន៖
ជាតិកាល់ស្យូម
កាល់ស្យូម គឺជាសារធាតុរ៉ែដែលមានសារៈសំខាន់សម្រាប់កុមារ ដូចជាអភិវឌ្ឍធ្មេញ និងឆ្អឹង។ សារធាតុទាំងអស់នោះមាននៅក្នុងបន្លែស្លឹក, ទឹកដោះគោ និងត្រីសាម៉ុង គឺជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អ។
ជាតិដែក
កង្វះជាតិដែកអាចមានគ្រោះថ្នាក់ដល់កោសិកាឈាម ហើយសូម្បីតែការផ្គតផ្គង់អុកស៊ីសែនក្នុងឈាម និងសារធាតុចិញ្ចឹមនានា នៅគ្រប់ផ្នែកផ្សែងៗនៃរាងកាយក៏ខ្វះខាតដែរ។ ដូច្នេះអ្នកត្រូវផ្តល់ស្ពៃ និងសាច់ក្រហម ជាអាហារសម្រាប់កូនរបស់អ្នក។
វីតាមីន B12
វីតាមីនទាំងនេះមាននៅក្នុងក្រុម B ដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហារ។ ជាពិសេស វីតាមីន B12 ត្រូវតែមានក្នុងកំឡុងពេលប៉ុន្មានឆ្នាំដែលកុមារកំពុងតែលូតលាស់។ វីតាមីននេះ មានវត្តមាននៅក្នុងស៊ុត និងសាច់មាន់។
វីតាមីន D
រាងកាយរបស់កុមារត្រូវការវីតាមីន D ជាចាំបាច់ ដើម្បីស្រូបយកកាល់ស្យូម។ សូម្បីតែឆ្អឹងដែលមានភាពរឹងមាំ ក៏ត្រូវការវីតាមីន D ជាចាំបាច់ដែរ។ ត្រីឡៃកា, ត្រីសាម៉ុង និងស៊ុត មានផ្ទុកវីតាមីននេះ។
វីតាមីន E
វីតាមីន E អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកុមារពីជំងឺនានា។ ជាពិសេស វាអាចជួយឲ្យឈាមមានសុខភាពល្អ។ វីតាមីនមួយនេះមាននៅក្នុង គ្រាប់ផ្កាឈូករ័ត្ន, គ្រាប់អាល់ម៉ុង៕
មតិយោបល់