អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា បុរសអាមេរិក ៣ នាក់ នៅរដ្ឋផ្លរីដា ត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទរួមគំនិត ដើម្បីចូលរួមក្រុមភេរវកម្មរដ្ឋអ៊ីស្លាម ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
អ្នកទាំងបីនាក់ ជាពលរដ្ឋរស់នៅតំបន់ Palm Beach ត្រូវបានគេចោទប្រកាន់ពីបទឃុបឃិតគ្នា និងព្យាយាមដើម្បីផ្តល់នូវការគាំទ្រសម្ភារៈ និងធនធានដល់ពួកសកម្មប្រយុទ្ធ IS នេះបើយោងតាម ពាក្យបណ្តឹងនៅតុលាការ៕
មតិយោបល់