ព័ត៌មានជាតិ

(មានវីដេអូ) ឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើង ផ្អើលប្រជាពលរដ្ឋទាំងយប់

ភ្នំពេញៈ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លើងនិងខ្សែកាបមួយកន្លែងដាច់ធ្លាក់ដល់ដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយសណ្ឋាគារ អ៊ីនធឺខន តាមបណ្ដោយផ្លូវលេខ២០៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈសមត្ថកិច្ចកំពង់ជិះល្បាតលុះមកដល់ចំណុចកើតក៏ប្រទះឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីខ្សែភ្លើង ដែលនៅជាប់បង្គោលភ្លើង បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ នាំគ្នាចេញមកមើលគ្រប់ៗគា្ន ទាំងទឹកមុខតក់ស្លុត ហើយអគ្គិភ័យកាន់តែឆេះខ្លាំងឡើងៗ ។

ក្រោយមកប្រជាពលរដ្ឋបានយកបំពងពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែដោយប្រជាពលរដ្ឋពុំមានចូលបាញ់ពន្លត់អគ្គិភ័យនោះទេ ឃើញដូចនោះ សមត្ថកិច្ចមូលដ្ឋាន២នាក់ បានទាញយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៦បំពង់ មកបាញ់ពន្លត់ តែមិនរលត់ គ្រាន់តែធ្វើឲ្យអគ្គិភ័យអត់ថយបានបន្តិច។ អគ្គីភ័យនៅតែបន្តឆេះ ទើបបន្តិចក្រាយមានរថយន្ដពន្លត់អគ្គិភ័យបានមកដល់បាញ់ពន្លត់អគី្គភ័យនេះរលត់ទាំងស្រុង។

អគ្គីភ័យនេះបានឆេះបំផ្លាញ ខ្សែភ្លើង ខ្សែកាបអុកទិច កាប៊ិនភ្លើង និងបង្គោលភ្លើងមួយដើម ហើយសំណាងល្អអគ្គិភ័យនេះមិនឆេះបំផ្លាញទ្រព្យសម្បិត្តរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ៕

https://youtu.be/PsnAuQTfrNg

https://youtu.be/GpQyR1t_GqQ

មតិយោបល់